អំពីខ្ញុំ

ខ្ញុំឈ្មោះសុីណែត ជាគ្រូបង្រៀនជីវវិទ្យានៅវិទ្យាល័យមួយ។ ពេលចាប់ផ្តើមអាជីពជាគ្រូបង្រៀនដំបូង ខ្ញុំសង្កេតឃើញថាសិស្សភាគច្រើនមិនសូវផ្តោតលើជីវវិទ្យាសោះ។ បទពិសោធន៍ធ្វើការជាមួយសិស្សបានអោយខ្ញុំដឹងថាសិស្សជាច្រើនមិនផ្តោតទៅលើមុខវិជ្ជានេះដោយសារពួកគាត់គិតថាមេរៀនជាច្រើនមិនគួរអោយចាប់អារម្មណ៍។ សំរាប់ខ្ញុំដែលជាអ្នកចូលចិត្តជីវវិទ្យាតាំងពីរៀនវិទ្យាល័យ ហើយបានឆ្លងកាត់ការបណ្តុះបណ្តាលតំរង់ទៅរកការអនុវត្តនៃមុខវិជ្ជាមួយនេះ(ខ្ញុំរៀនចប់ផ្នែកឱសថសាស្រ្ត) ខ្ញុំគិតថាជីវវិទ្យាគួរអោយចាប់អារម្មណ៍បំផុត។ ខ្ញុំក៏បានសន្យានិងខ្លួនឯងថានឹងព្យាយាមធ្វើយ៉ាងណាដើម្បីអោយសិស្សានុសិស្សជាពិសេសនៅថ្នាក់មធ្យមសិក្សាចូលចិត្តរៀនមុខវិជ្ជានេះ។ អ្វីដែលខ្ញុំព្យាយាមធ្វើគឺផ្សារភ្ជាប់មេរៀនជីវវិទ្យាដែលសិស្សរៀននៅវិទ្យាល័យរឺអនុវិទ្យាល័យជាមួយការអនុវត្តក្នុងសង្គមជាក់ស្តែង តាមរយៈការបង្កើតឯកសារជាអត្ថបទសរសេររឺវីដេអូខ្លះអំពីមេរៀនដែលសិស្សានុសិស្សដែលមានមូលដ្ឋានគ្រឹះតិចតួច ឬគ្មានមូលដ្ឋានគ្រឹះក្នុងផ្នែកជីវវិទ្យាអាចយល់បាន។ ផេកនេះគឺជាការចែករំលែកទៅកាន់សាធារណ:ជនទូទៅនូវឯកសារដែលខ្ញុំបង្កើតឡើងសំរាប់សិស្សរបស់ខ្ញុំ។

ដោយសារផេកនេះត្រូវបានគ្រប់គ្រងដោយខ្ញុំតែម្នាក់ ការផលិតឯកសារអាចមាននូវកំហុសឆ្គងដែលខ្ញុំមើលមិនអស់ រឺចេះមិនដល់។ ខ្ញុំស្វាគមន៍ជានិច្ចចំពោះមតិរិះគន់ស្ថាបនា និងកែតម្រូវចំពោះកំហុសនានាដែលកើតមានឡើង។

ខ្ញុំក៏ស្វាគមន៍ផងដែររាល់សំណួរផ្សេងៗអោយខ្ញុំបកស្រាយទាក់ទងមុខវិជ្ជាវិទ្យាសាស្រ្តនៃជីវិតនេះ។
សូមអរគុណប្រិយមិត្តទាំងអស់ជាពិសេសប្អូនៗសិស្សានុសិស្សដែលគាំទ្រអានអត្ថបទដែលផ្សាយដោយផេកមួយនេះ។

Comments are closed.