តើតេស្តទឹកនោមបញ្ជាក់ពីការមានគភ៌ដំណើរការដូចម្តេច?

(ជីវវិទ្យាថ្នាក់ទី១១ និងទី១២ – ការបន្តពូជ និងអរម៉ូន)​​

ក្រោយពេលដែលកោសិកាកូនចាប់ផ្តើមកាច់សំបុកនៅក្នុងភ្នាសសើមស្បូន(Endometrium) សុកដែលជាសរីរាង្គបណ្តោះអាសន្នទ្រទ្រង់ការលូតលាស់របស់កូនក៏ចាប់ផ្តើមវិវត្តឡើង។ កោសិកាដែលវិវត្តទៅជាសុកនេះបញ្ចេញអរម៉ូនម្យ៉ាងហៅថា Human Chorionic Gonadotrophin (hCG)។

នៅរយៈពេលប្រហែល២ទៅ៣ថ្ងៃបន្ទាប់ពីការកាច់សំបុករឺប្រហែល៩ថ្ងៃបន្ទាប់ពីមេជីវិតញី ជួបជាមួយមេជីវិតឈ្មោល អរម៉ូន hCG នឹងមានវត្តមាននៅក្នុងទឹកនោម។ ពេលនេះហើយគឺជាពេលដែលតេស្តទឹកនោមបញ្ជាក់ពីការមានគភ៌អាចចេញលទ្ធផលវិជ្ជមានប្រសិនបើពិតជាមានគភ៌ ព្រោះឧបករណ៍តេស្តនេះគឺប្រើប្រាស់សារធាតុគីមីដើម្បីបញ្ជាក់វត្តមានរបស់អរម៉ូន hCG នេះ។

ហេតុអ្វីកោសិកាដែលវិវត្តជាសុកបញ្ចេញអរម៉ូនhCG?

អរម៉ូនhCG ត្រូវបានគេដឹងថាជាអ្នកភ្ញោចអង្គលឿង (corpus luteum) នៅក្នុងអូវែអោយបញ្ចេញអរម៉ូនប្រូសេស្តេរ៉ូនដើម្បីធានាការលូតលាស់របស់គភ៌។

រញ៉េរញ៉ៃណាស់មែនទេ?

ឥឡូវអានម្តងទៀតជាត្រេៗ៖

???????? ក្រោយពេលមេជីវិតញីឈ្មោលជួបគ្នាប្រហែល១អាទិត្យ កោសិកាដែលជាលទ្ធផលនៃការបញ្ចូលគ្នានេះនឹងជ្រៀតចូលទៅក្នុងភ្នាសសើមស្បូន (កាច់សំបុក)

???????? ក្រោយកាច់សំបុកប្រហែល២ថ្ងៃ អរម៉ូនhCGចាប់ផ្តើមមានវត្តមាននៅក្នុងទឹកនោម (សរុបពីពេលដែលមេជីវិតជួបគ្នាដល់ពេលមានhCGក្នុងទឹកនោមប្រហែល៩ថ្ងៃ)

????????វត្តមានរបស់អរម៉ូនhCGនៅក្នុងទឹកនោម អាចត្រូវបានបញ្ជាក់ដោយបន្ទះតេស្តទឹកនោម

???????? វត្តមានរបស់អរម៉ូនhCGក្នុងទឹកនោមបញ្ជាក់ថាស្ត្រីកំពុងមានគភ៌

???????? hCGត្រូវបានបញ្ចេញពីកោសិកាដែលនឹងវិវត្តទៅជាសុក ដើម្បីភ្ញោចអង្គលឿងនៅក្នុងអូវែអោយបញ្ចេញអរម៉ូនប្រូសេស្តេរ៉ូន

????????អរម៉ូនប្រូសេស្តេរ៉ូនជាអរម៉ូនដែលបញ្ចេញដោយអង្គលឿងរបស់អូវែដើម្បីធ្វើអោយ ភ្នាសសើមស្បូនមានលក្ខណៈល្អប្រសើក្នុងការទទួលអំប្រ៊ីយ៉ុងដែលមកកាច់សំបុកនិងធានាការលូតលាស់របស់គភ៌

Was this helpful?

3 / 0