រៀនដោះស្រាយលំហាត់ADN

លំហាត់ADN គឺជាការអនុវត្តគណិតវិទ្យានៅក្នុងមេរៀនជីវវិទ្យា។ លំហាត់ទាំងនេះប្រៀបដូចទៅនិងចំណោទ។ ដើម្បីដោះស្រាយចំណោទមួយចេញ យើងត្រូវយល់ប្រធានចំណោទ ដើម្បីអាចស្រង់បម្រាប់ដែលចាំបាច់។ ចំពោះលំហាត់ជីវវិទ្យា ប្អូនៗចាំបាច់ត្រូវយល់អំពីចំនុចមួយចំនួនរបស់ADN។

ប្រសិនបើប្អូនមិនទាន់ស្គាល់ ADN ប្អូនគួរមើលវីដេអូខាងក្រោមនេះ

សេចក្តីផ្តើមអំពី អាសុីតដេអុកសុីរីបូនុយក្លេអិច

ប្រសិនបើប្អូនបានចំណាយពេលមើលវីដេអូខាងលើរួចរាល់ហើយ ថែមទាំងយល់អំពីADN ផង។ ប្អូនត្រូវសាកគិត លំហាត់ងាយៗខាងក្រោមដោយប្រើពេលប្រហែល៣០នាទី។ គោលដៅនៃលំហាត់ងាយៗនេះ គឺដើម្បីអោយប្អូនយល់ថារូបមន្តនៅក្នុងការគណនាADNនីមួយៗ បានមកពីណា។ ដឹងរបៀបគិត ប្អូនៗនឹងងាយចាំរូបមន្ត។

ប្អូនដែលបើកទំព័រនេះនៅលើកុំព្យូទ័រ អាចមើលឯកសារខាងក្រោមដោយផ្ទាល់ តែប្អូនៗដែលបើកតាមទូរសព្ទ ត្រូវទាញយកឯកសារខាងក្រោមសិន ហើយបើកនៅលើកម្មវិធីទូរសព្ទ។

នៅត្រង់លំហាត់e ប្អូននឹងត្រូវដឹងអំពីការស្វ័យដំឡើងទ្វេ។​ តែកុំភ័យ ប្អូនៗអាចស្វែងយល់ពីការស្វ័យដំឡើងទ្វេរបស់ADN តាមនេះវីដេអូនេះ

បន្ទាប់ពីប្អូនៗបានព្យាយាមគិតរួចហើយ ប្អូនៗអាចមើលវីដេអូខាងក្រោម ដើម្បីយល់កាន់តែច្បាស់ ព្រោះខ្ញុំបានពន្យល់លំហាត់ងាយៗឡើងវិញ។

លំហាត់នៅខាងចុងនៃទំព័រនេះ តម្រូវអោយមានការគណនាប្រវែង។ ហេតុនេះ ប្អូនៗគួរយល់អំពីការគណនាប្រវែងADN។

គោលការណ៍មួយចំនួនដែលជំនួយក្នុងការដោះស្រាយលំហាត់

បន្ទាប់ពីប្អូនៗបានយល់ ពីរបៀបគិត និងរូបមន្តហើយ សូមសាកល្បងរៀនដោះស្រាយលំហាត់ខាងក្រោម។

Was this helpful?

10 / 0